[២០៣] កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​កិលេស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កិលេស។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​នោ​កិលេស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កិលេស។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កិលេស។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​នោ​កិលេស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល (ឲ្យ) នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ត្រេកអរ រីករាយ រាគៈ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​នោ​កិ​លេ​សក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ដោយ​ទិព្វសោត​ធាតុ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល (ឲ្យ) នូវ​ទាន។បេ។ ចេញ​អំពី​ឈាន
ថយ | ទំព័រទី ១៦៦ | បន្ទាប់