ត្រេកអរ រីករាយ​នឹង​ឈាន រាគៈ​… ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ​… ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ។បេ។ ទោមនស្ស របស់​បុគ្គល​អ្នកមាន​សេចក្តី​ស្តាយក្រោយ ព្រោះ​សាបសូន្យ​ឈាន កើតឡើង នឹង​ចក្ខុ … នឹង​វត្ថុ​… បុគ្គល ត្រេកអរ រីករាយ នឹង​ពួក​នោ​កិ​លេ​សក្ខន្ធ រាគៈ ប្រារព្ធ​នូវ​ធម៌​នោះ។បេ។ ទោមនស្ស​…។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌​ផង នៃ​នោ​កិលេស​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល (ឲ្យ) នូវ​ទាន។បេ។ ចេញ​អំពី​ឈាន។បេ។ នឹង​ចក្ខុ …នឹង​វត្ថុ … បុគ្គល​ត្រេកអរ រីករាយ នឹង​ពួក​នោ​កិ​លេ​សក្ខន្ធ ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ។ កិលេស​ធម៌​ក្តី នោ​កិលេស​ធម៌​ក្តី ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២០៤] កិលេស​ធម៌ ជា​បច្ច័យ​នៃ​កិលេស​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​កិលេស កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​កិលេស ឲ្យ​ជាទី​គោរព។ មាន​វារៈ៣ នៅជា​អា​រម្ម​ណា​ធិប​តិ​ដដែល។ នោ​កិលេស​ធម៌ ជា​បច្ច័យ​នៃ​នោ​កិលេស​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់