ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង នឹង​ខន្ធ២ …មាន​បដិសន្ធិ រហូតដល់​ពួក​មហាភូត​ខាងក្នុង​ដែរ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នឹង​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នឹង​ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១៨៥ | បន្ទាប់