ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នឹង​ពួក​មហាភូត​ផង។ ពួក​ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នឹង​ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នឹង​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
 [២២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៨៦ | បន្ទាប់