បញ្ហា​វារៈ


 [២៣១] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង នៃ​ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
ថយ | ទំព័រទី ១៩០ | បន្ទាប់