[២៣២] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ត្រេកអរ រីករាយ នឹង​រាគៈ រាគៈ ប្រារព្ធ​នូវ​រាគៈ​នោះ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង បុគ្គល​ត្រេកអរ​នឹង​ទិដ្ឋិ។ ដូចគ្នានឹង​កុសល​ត្តិ​កៈ​ដែរ។ ប្រារព្ធ​នូវ​វិចិកិច្ឆា​… ប្រារព្ធ​នូវ​ឧទ្ធច្ចៈ … ទោមនស្ស កើតឡើង ទិដ្ឋិ …វិចិកិច្ឆា … ឧទ្ធច្ចៈ​…។ ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ … ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន …បុគ្គល​ឃើញ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ថា​មិន​ទៀង​…។បេ។ ពួក​ព្រះ​អរិយៈ​ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ខន្ធ​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល … នូវ​ឧបោសថកម្ម​…
ថយ | ទំព័រទី ១៩១ | បន្ទាប់