ក្នុង​កាលមុន។បេ។ ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ថា​មិន​ទៀង​…។បេ។ ដោយ​ទិព្វចក្ខុ។ប។ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន​… នូវ​សីល។បេ។ ចេញ​អំពី​ឈាន … នឹង​ចក្ខុ … នឹង​វត្ថុ​… ត្រេកអរ រីករាយ នឹង​ពួក​ខន្ធ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ។បេ។ ទោមនស្ស កើតឡើង។
 [២៣៣] ធម៌​ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ត្រេកអរ រីករាយ ព្រោះ​ធ្វើ​នូវ​រាគៈ​នោះ ឲ្យ​ជាទី​គោរព រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​រាគៈ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ កើតឡើង បុគ្គល​ត្រេកអរ រីករាយ ព្រោះ​ធ្វើ​នូវ​ទិដ្ឋិ​នោះ ឲ្យ​ជាទី​គោរព រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ទិដ្ឋិ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​…។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ
ថយ | ទំព័រទី ១៩២ | បន្ទាប់