[២៥១] ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ដែល​សៅហ្មង កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កិលេស។ មូល (បណ្ឌិត​គប្បី​សួរ​ផង​ចុះ) ពួក​ខន្ធ​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កិលេស។ មូល (បណ្ឌិត​គប្បី​សួរ​ផង​ចុះ) ពួក​កិលេស​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​កិលេស។ ធម៌​ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន​… នូវ​សីល … នូវ​ឧបោសថកម្ម​… ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន​… ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ឈាន​នោះ ឧទ្ធច្ចៈ​… ទោមនស្ស របស់​បុគ្គល​អ្នកមាន​សេចក្តី​ស្តាយក្រោយ ព្រោះ​សាបសូន្យ​ចាក​ឈាន កើតឡើង ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​គោត្រភូ ពិចារណា​នូវ​វោ​ទានៈ នូវ​ចក្ខុ​… នូវ​វត្ថុ …នូវ​ពួក​ខន្ធ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ថា​មិន​ទៀង។បេ។ ទោមនស្ស កើតឡើង ដោយ​ទិព្វចក្ខុ។បេ។ ជា​បច្ច័យ​នៃ​ការពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ។ បច្ច័យ​ទាំង២ក្រៅពី​នេះ ដូចគ្នានឹង​កិលេស​ទុ​កៈ​ដែរ។ ឯឃដ​នា​រម្ម​ណ៍ ដូចគ្នានឹង​កិលេស​ទុ​កៈ​ដែរ។
ថយ | ទំព័រទី ២០៦ | បន្ទាប់