[២៥២] ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ មាន​វារៈ៣។ ធម៌​ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន​… នូវ​សីល …នូវ​ឧបោសថកម្ម …ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន​… ចេញ​អំពី​ឈាន ធ្វើ​នូវ​ឈាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​សេក្ខបុគ្គល ធ្វើ​នូវ​គោត្រភូ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​វោ​ទានៈ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា នូវ​ចក្ខុ​… នូវ​វត្ថុ​… ពួក​ខន្ធ​ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឯបច្ច័យ​ទាំង២ក្រៅពី​នេះ ដូចគ្នានឹង​កិលេស​ទុ​កៈ​ដែរ។ ឃដ​នា​ធិប​តិ ក៏​ដូចគ្នា​ដែរ។
ថយ | ទំព័រទី ២០៧ | បន្ទាប់