[៣០០] ភាវ​នាយ​បហា​តព្វ​ធម៌ អាស្រ័យ​នូវ​ភាវ​នាយ​បហា​តព្វ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ នភា​វនា​យបហា​តព្វ​ធម៌ (ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា) អាស្រ័យ​នូវ​នភា​វនា​យបហា​តព្វ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​នភា​វនា​យបហា​តព្វ​ក្ខន្ធ១ ជា​អហេតុកៈ​ផង នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង រហូតដល់​ពួក​អសញ្ញ​សត្វ។ សេចក្តី​បំប្រួញ។
 [៣០១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។បេ។ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ (ត្រង់​ពួក​ខន្ធ) ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​នហេតុ​ប្ប​ច្ច័​យ ជា​បច្ច​នីយៈ ក្នុង​បច្ចយ​វារៈ មាន​វារៈ៣ មោហៈ បណ្ឌិត​គប្បី​រើ​ឡើង​សំដែង​ចុះ វារៈ​ទាំងអស់ ដូចគ្នានឹង​ទស្សន​ទុ​កៈ​ដែរ ឯឧទ្ធច្ច​បច្ច​នីយៈ ទើប​ផ្សេងគ្នា។

បញ្ហា​វារៈ


 [៣០២] ភាវ​នាយ​បហា​តព្វ​ធម៌ ជា​បច្ច័យ​នៃ​ភាវ​នាយ​បហា​តព្វ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ភាវ​នាយ​បហា​តព្វ​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នភា​វនា​យបហា​តព្វ​ធម៌ ជា​បច្ច័យ នៃ​នភា​វនា​យបហា​តព្វ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២៤២ | បន្ទាប់