ពួក​រូប​ជា​ឧបា​ទិ​ន្នៈ ពួក​គន្ធៈ ពួក​រសៈ ពួក​ផោដ្ឋព្វៈ និង​វត្ថុ … នូវ​ឧបា​ទិ​ន្ន​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង កាល​កុសលា​កុសល រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​មាន​កុសលា​កុសល​នោះ ជា​អារម្មណ៍ រូបាយតនៈ ជា​ឧបា​ទិន្ន (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ គន្ធាយតនៈ ជា​ឧបា​ទិន្ន (ជា​បច្ច័យ) នៃ​ឃានវិញ្ញាណ។បេ។ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ឧបា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​ចក្ខុ … នូវ​កាយ ពួក​រូប​ជា​ឧបា​ទិន្ន ពួក​គន្ធៈ ពួក​រសៈ ពួក​ផោដ្ឋព្វៈ និង​វត្ថុ … នូវ​ពួក​ខន្ធ​ជា​ឧបា​ទិន្ន ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ជា​ឧបា​ទិន្ន ដោយ​ទិព្វចក្ខុ ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​ឧបា​ទិន្ន​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ឧបា​ទិ​ន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​អនុ​បា​ទិន្ន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​កុសល​នោះ ត្រេកអរ រីករាយ
ថយ | ទំព័រទី ៥៣ | បន្ទាប់