រាគៈ ប្រារព្ធ​នូវ​កុសល​នោះ។បេ។ ទោមនស្ស​កើតឡើង នូវ​ពួក​កុសល ដែល​សន្សំ​ហើយ ក្នុង​កាលមុន … អំពី​ឈាន … ពួក​ព្រះ​អរិយៈ​ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ នូវ​ផល … នូវ​និព្វាន … និព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ … នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ​… នូវ​ពួក​កិលេស ដែល​សន្សំ​ហើយ ក្នុង​កាលមុន … នូវ​ពួក​រូប​ជា​អនុ​បា​ទិន្ន … នូវ​ពួក​សំឡេង … នូវ​ពួក​ផោដ្ឋព្វៈ … នូវ​ពួក​ខន្ធ​ជា​អនុ​បា​ទិន្ន ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង ឃើញ​នូវ​រូប​ជា​អនុ​បា​ទិន្ន ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​អនុ​បា​ទិន្ន​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពួក​អនុ​បា​ទិ​ន្ន​ក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អនុ​បា​ទិន្ន​ធម៌ ជា​បច្ច័យ​នៃ​ឧបា​ទិន្ន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) … នូវ​ពួក​រូប​ជា​អនុ​ឧបា​ទិន្ន …
ថយ | ទំព័រទី ៥៤ | បន្ទាប់