បញ្ហា​វារៈ


 [១១៥] ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទានហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទានហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទានហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ឧបាទាន​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នោ​ឧបាទានហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ។បេ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នោ​ឧបាទានហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​នោ​ឧបាទានហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ឧបាទាន​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី
ថយ | ទំព័រទី ៨៥ | បន្ទាប់