ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទានហេតុ​ក្តី ពួក​នោ​ឧបាទានហេតុ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កឧបាទាន ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទានហេតុ​ក្តី ពួក​នោ​ឧបាទានហេតុ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ពួក​ឧបាទានហេតុ​ក្តី ពួក​នោ​ឧបាទានហេតុ​ក្តី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ឧបាទាន​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១១៦] ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន ប្រារព្ធ​នូវ​ពួក​ឧបាទាន ទើប​កើតឡើង។ វារៈ៣ បណ្ឌិត​គប្បី​ប្រារព្ធ​ធ្វើ​ចុះ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបាទាន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ពិចារណា​នូវ​កុសល​នោះ ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​កុសល​នោះ … ទិដ្ឋិ វិចិកិច្ឆា ឧទ្ធច្ចៈ … ទោមនស្ស​កើតឡើង នូវ​ពួក​កុសល ដែល​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ នូវ​ផល …
ថយ | ទំព័រទី ៨៦ | បន្ទាប់