ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ (ពិចារណា) នូវ​ពួក​នោ​ឧបាទាន នូវ​ពួក​កិលេស ដែល​លះបង់​ហើយ … ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ នូវ​ពួក​កិលេស ដែល​សន្សំ​ហើយ ក្នុង​កាលមុន … នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​នោ​ឧបាទានក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកប​ដោយ​នោ​ឧបាទាន​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ … រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ … ពួក​នោ​ឧបាទានក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោ​ឧបាទាន​ធម៌ ជា​បច្ច័យ​នៃ​ឧបាទាន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ត្រេកអរ រីករាយ ចំពោះ​កុសល​នោះ រាគៈ ប្រារព្ធ​នូវ​កុសល​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង
ថយ | ទំព័រទី ៨៧ | បន្ទាប់