ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ លាយឡំ​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នឹងន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ សេចក្ដី​បំប្រួញ។
 [១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៦ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១៦] នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ លាយឡំ​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា លាយឡំ​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ លាយឡំ​នឹងន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ លាយឡំ​នឹង​ខន្ធ១ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ ជា​អហេតុកៈ នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ មោហៈ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ លាយឡំ​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ។
 [១៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤
ថយ | ទំព័រទី ១៣ | បន្ទាប់