[១៥៣] រូបាវចរធម៌ អាស្រ័យនូវរូបាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺរូបាវចរាធិបតិ អាស្រ័យនូវពួករូបាវចរក្ខន្ធ ខន្ធ៣ អាស្រ័យនូវរូបាវចរក្ខន្ធ១ ជាវិបាក នូវខន្ធ២ … គឺបដិសន្ធិ។ នរូបាវចរធម៌ អាស្រ័យនូវរូបាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួករូបាវចរក្ខន្ធជាវិបាក គឺបដិសន្ធិ។ រូបាវចរធម៌ក្តី នរូបាវចរធម៌ក្តី អាស្រ័យនូវរូបាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវរូបាវចរក្ខន្ធ១ ជាវិបាក នូវខន្ធ២ … គឺបដិសន្ធិ។ នរូបាវចរធម៌ អាស្រ័យនូវនរូបាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវនរូបាវចរក្ខន្ធ១។ នកាមាវចរៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈ មិនមានផ្សេងគ្នាទេ ពួកមហាភូតទាំងអស់ បណ្ឌិតគប្បីធ្វើក្នុងបទនេះ។ រូបាវចរធម៌ អាស្រ័យនូវរូបាវចរធម៌ផង នូវនរូបាវចរធម៌ផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវរូបាវចរក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ នរូបាវចរធម៌ អាស្រ័យនូវរូបាវចរធម៌ផង នូវនរូបាវចរធម៌ផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួករូបាវចរក្ខន្ធជាវិបាកផង នូវពួកមហាភូតផង គឺបដិសន្ធិ។