នេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃផលសមាបត្តិ របស់បុគ្គលកាលចេញអំពីនិរោធ ដោយអនន្តរប្បច្ច័យ។ នអរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនអរូបាវចរក្ខន្ធមុនៗ ជាបច្ច័យនៃពួកនអរូបាវចរក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ នអរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយអនន្តរប្បច្ច័យ គឺនអរូបាវចរចុតិចិត្ត ជាបច្ច័យនៃអរូបាវចរឧបបត្តិចិត្ត ដោយអនន្តរប្បច្ច័យ ពួកនអរូបាវចរក្ខន្ធ ជាបច្ច័យនៃអរូបាវចរវុដ្ឋាន ដោយអនន្តរប្បច្ច័យ ការបរិកម្មនូវអាកាសានញ្ចាយតនៈ ជាបច្ច័យនៃអាកាសានញ្ចាយតនៈ ដោយអនន្តរប្បច្ច័យ នូវវិញ្ញាណញ្ចាយតនៈ … នូវអាកិញ្ចញ្ញាយតនៈ ការបរិកម្មនូវនេវសញ្ញានាសញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៥ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។