ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​និយ្យានិកធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២២៩] និយ្យានិកធម៌ ជា​បច្ច័យ​នៃ​និយ្យានិកធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​និយ្យានិកា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ និយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​និយ្យានិកា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ មូល គឺ​និយ្យានិកា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​ហេតុ​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ … ទិដ្ឋិ កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​នោះ ឲ្យ​ជាទី​គោរព ដែល​បាន​សន្សំ​ហើយ ក្នុង​កាលមុន …
ថយ | ទំព័រទី ២០៧ | បន្ទាប់