ចេញ​អំពី​ឈាន។បេ។ ពួក​ព្រះ​អរិយៈ ធ្វើ​នូវ​ផល ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ព្រះ​និពា្វន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … ធ្វើ​នូវ​ពួក​អនិយ្យានិក​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិ​កើតឡើង ព្រោះ​ធ្វើ​នូវ​ហេតុ​នោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​អនិយ្យានិកា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​និយ្យានិកធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៣០] និយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មគ្គ ជា​បច្ច័យ​នៃ​ផល ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អនិយ្យានិក​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អនិយ្យានិក​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ និង​វោ​ទានៈ ផល (ជា​បច្ច័យ) នៃ​ផល អនុលោម (ជា​បច្ច័យ) ផល​សមាបត្តិ
ថយ | ទំព័រទី ២០៨ | បន្ទាប់