ជា​បច្ច័យ​នៃ​មគ្គ​ទី១ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ បរិកម្ម​នូវ​មគ្គ​ទី៤ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៣២] អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ បណ្ឌិត​គប្បី​ធ្វើឲ្យ​ប្រហែលគ្នា​នឹង​អរូប​ទុ​កៈ​ចុះ។ … ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២។
 [២៣៣] និយ្យានិកធម៌ ជា​បច្ច័យ​នៃ​និយ្យានិកធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​និយ្យានិក​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ និយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​និយ្យានិក​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​និយ្យានិក​ចេតនា ជា​បច្ច័យ​នៃ​ផល ដោយ​កម្ម​ប្ប​ច្ច័​យ។ មូល គឺ​និយ្យានិក​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ អនិយ្យានិកធម៌ ជា​បច្ច័យ​នៃ​អនិយ្យានិកធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។
ថយ | ទំព័រទី ២១១ | បន្ទាប់