[២៤៣] និយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មគ្គ ជា​បច្ច័យ​នៃ​ផល ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​និ​យត​ក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អនិ​យត​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អនិ​យត​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ ផល (ជា​បច្ច័យ) នៃ​ផល អនុលោម (ជា​បច្ច័យ) នៃ​ផល​សមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល​កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ទោមនស្ស ជា​អនិយតៈ (ជា​បច្ច័យ) នៃ​ទោមនស្ស ជា​និ​យតៈ មិច្ឆាទិដ្ឋិ ជា​អនិយតៈ ជា​បច្ច័យ​នៃ​មិច្ឆាទិដ្ឋិ ជា​និ​យតៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧។
ថយ | ទំព័រទី ២១៩ | បន្ទាប់