[២៤៤] និយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​មាតុឃាតកម្ម ជា​បច្ច័យ​នៃ​មាតុឃាតកម្ម បិតុឃាតកម្ម អរហន្ត​ឃាតកម្ម រុ​ហិ​រុ​ប្បា​ទក​ម្ម សង្ឃភេទ​កម្ម និង​និយត​មិច្ឆាទិដ្ឋិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ (បណ្ឌិត​គប្បី​ធ្វើ) ជា​ចក្កៈ។ មគ្គ​ទី១ (ជា​បច្ច័យ) នៃ​មគ្គ​ទី២ មគ្គ​ទី២ (ជា​បច្ច័យ) នៃ​មគ្គ​ទី៣ មគ្គ​ទី៣ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ និយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​ផ្តាច់ផ្តិល​មាតា​ចាក​ជីវិត។បេ។ បំបែក​នូវ​សង្ឃ នូវ​ទាន ដើម្បី​កម្ចាត់បង់​នូវ​អំពើនោះ … នូវ​សីល … នូវ​ឧបោសថកម្ម … ពួក​ព្រះ​អរិយៈ ញុំាង​សមាបត្តិ ដែល​មិនទាន់​កើតឡើង ឲ្យ​កើតឡើង ព្រោះ​អាស្រ័យ​នូវ​មគ្គ ញុំាង​សមាបត្តិ ដែល​កើតឡើង​ហើយ។បេ។ ជា​បច្ច័យ​នៃ​ឋានា​ឋាន​កោសល្ល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មគ្គ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ
ថយ | ទំព័រទី ២២០ | បន្ទាប់