និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ជា​អនិយតៈ ហើយ​ឲ្យ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម ញុំាង​ឈាន វិបស្សនា និង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​អនិយត​សីល។បេ។ នូវ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ និង​កាយិកទុក្ខ។បេ។ (ឲ្យ) នូវ​ទាន ព្រោះ​អាស្រ័យ​នូវ​សេនាសនៈ។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សម្លាប់​នូវ​សត្វ។បេ។ នូវ​ការ​សម្លាប់​អ្នក​និគម … អនិយត​សទ្ធា។បេ។ សេនាសនៈ (ជា​បច្ច័យ) នៃ​អនិយត​សទ្ធា។បេ។ ជា​បច្ច័យ​នៃ​សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្តរ​ប្ប​ច្ច័​យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​ផ្តាច់ផ្តិល​មាតា​ចាក​ជីវិត ព្រោះ​អាស្រ័យ​នូវ​អនិយត​រាគៈ។បេ។ បំបែក​នូវ​សង្ឃ ទោមនស្ស ជា​អនិយតៈ។បេ។ បុគ្គល​ផ្តាច់ផ្តិល​មាតា​ចាក​ជីវិត ព្រោះ​អាស្រ័យ​នូវ​សេនាសនៈ។បេ។ បំបែក​នូវ​សង្ឃ រាគៈ ជា​អនិយតៈ ទោមនស្ស។បេ។
ថយ | ទំព័រទី ២២១ | បន្ទាប់