សេនាសនៈ (ជា​បច្ច័យ) នៃ​មាតុឃាតកម្ម។បេ។ ជា​បច្ច័យ​នៃ​សង្ឃភេទ​កម្ម ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នូវ​មគ្គ​ទី១ (ជា​បច្ច័យ) នៃ​មគ្គ​ទី១។បេ។ បរិកម្ម​នូវ​មគ្គ​ទី៤ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៤៥] អនិយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ សេចក្តី​បំប្រួញ។ អនិយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​មាតុឃាតកម្ម បិតុឃាតកម្ម អរហន្ត​ឃាតកម្ម និង​រុ​ហិ​រុ​ប្បា​ទក​ម្ម ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​និ​យត​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២។ … ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២។
 [២៤៦] និយត​ធម៌ ជា​បច្ច័យ​នៃ​និយត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​និយត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ និយត​ធម៌ ជា​បច្ច័យ​នៃ​អនិយត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២២២ | បន្ទាប់