គឺ​បុគ្គល​ឲ្យ​នូវ​ទាន ព្រោះ​អាស្រ័យ​នូវ​សទ្ធា។បេ។ ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង តំឡើង​នូវ​មានះ នូវ​សីល។បេ។ នូវ​បញ្ញា រាគៈ ទោសៈ មោហៈ មានះ សេចក្តី​ប្រាថ្នា កាយិកសុខ និង​កាយិកទុក្ខ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ។បេ។ ឲ្យ​នូវ​ទាន ព្រោះ​អាស្រ័យ​នូវ​សេនា​សេ​នៈ។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា។បេ។ សេនា​សេ​នៈ (ជា​បច្ច័យ) នៃ​សទ្ធា។បេ។ នៃ​បញ្ញា នៃ​រាគៈ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ។បេ។ ជា​បច្ច័យ​នៃ​សេចក្តី​ប្រាថ្នា និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា … ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល។បេ។ នូវ​បញ្ញា រាគៈ ទោសៈ មោហៈ មានះ សេចក្តី​ប្រាថ្នា កាយិកសុខ និង​កាយិកទុក្ខ ជា​នទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ។បេ។ សម្លាប់​នូវ​សត្វ ព្រោះ​អាស្រ័យ​នូវ​សេនា​សេ​នៈ។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ សេនា​សេ​នៈ ជា​បច្ច័យ​នៃ​រាគៈ ទោសៈ មោហៈ ទិដ្ឋិ និង​សេចក្តី​ប្រាថ្នា ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ
ថយ | ទំព័រទី ២៣ | បន្ទាប់