គឺ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កចេតនា ជា​បច្ច័យ នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នៃ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ទស្សនេ​នប​ហា​តព្វ​ហេតុ​កចេតនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កចេតនា ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច័្ចយ។ ឯនា​នា​ខណិ​កៈ គឺ​នទស្សនេ​នប​ហា​តព្វ​ហេតុ​កចេតនា ជា​បច្ច័យ នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ … ជា​បច័្ចយ ដោយ​វិបាក​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច័្ចយ ដោយ​សម្បយុត្ត​ប្ប​ច័្ចយ មាន​វារៈ៦ ជា​បច្ច័យ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ២៧ | បន្ទាប់