មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ ការរាប់​ទាំង២ក្រៅ​នេះ​ក្តី និស្សយ​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ។

សំសដ្ឋ​វារៈ


 [១១០] ឧបេក្ខាសហគត​ធម៌ លាយឡំ​នឹង​ឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ លាយឡំ​នឹង​ឧបេក្ខា​សហ​គតក្ខន្ធ១ នឹង​ខន្ធ២ … មាន​បដិសន្ធិ។ (ឧបេក្ខាសហគត​ទុ​កៈ​នេះ) បណ្ឌិត គប្បី​ធ្វើឲ្យ​ដូច​ជាស​វិតក្ក​ទុ​កៈ​ផង​ចុះ។
 [១១១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១១២] ឧបេក្ខាសហគត​ធម៌ លាយឡំ​នឹង​ឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ លាយឡំ​នឹង​ឧបេក្ខា​សហ​គតក្ខន្ធ១ ជា​អហេតុកៈ នឹង​ខន្ធ២ … មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ លាយឡំ​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ បញ្ហា៥ បណ្ឌិត​គប្បី​ធ្វើឲ្យ​ដូចជា​ក្នុង​សវិ​តក្ក​ទុ​កៈ​ផង​ចុះ។
ថយ | ទំព័រទី ១១៥ | បន្ទាប់