ឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃន​ឧបេក្ខាសហគត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ឧបេក្ខា​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ចុតិ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ជា (បច្ច័យ) នៃ​ឧប​បត្តិ​ចិត្ត ដែល​មិន​ប្រកបដោយ​ឧបេក្ខា អា​វជ្ជ​នៈ (ជា​បច្ច័យ) នៃ​ពួក​ខន្ធ ដែល​មិន​ប្រកបដោយ​ឧបេក្ខា វិបាក​មនោ​ធាតុ (ជា​បច្ច័យ) នៃ​វិបាក​មនោវិញ្ញាណ​ធាតុ ដែល​មិន​ប្រកបដោយ​ឧបេក្ខា ភវ​ង្គៈ ដែល​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ភវ​ង្គៈ ដែល​មិន​ប្រកបដោយ​ឧបេក្ខា កុសលា​កុសល ដែល​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មិន​ប្រកបដោយ​ឧបេក្ខា កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ផល (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ នេវ​សញ្ញា​នា​សញ្ញា​យតនៈ របស់​បុគ្គល កាល​ចេញ​អំពី​និរោធ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​មិន​ប្រកបដោយ​ឧបេក្ខា ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃ​ឧបេក្ខាសហគត​ធម៌​ផង នៃន​ឧបេក្ខាសហគត​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​ក្រោយៗផង នៃ​ឧបេក្ខា​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃន​ឧបេក្ខាសហគត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១១៧ | បន្ទាប់