នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នរូ​បាវ​ចរ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។
 [១៦៨] រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​រូបាវចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ដឹង​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ប្រកបដោយ​រូបាវចរចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​រូ​បាវ​ចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ រូបាវចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា​នូវ​បឋមជ្ឈាន ពិចារណា​នូវ​ចតុត្ថជ្ឈាន ពិចារណា​នូវ​ទិព្វចក្ខុ នូវ​ទិព្វសោត​ធាតុ … នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​យថា​កម្មុ​បគញ្ញាណ … ពិចារណា​នូវ​អនាគ​តំសញ្ញាណ នូវ​ពួក​រូ​បាវ​ចរ​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង។ នរូ​បាវ​ចរ​ធម៌ ជា​បច្ច័យ​នៃ​នរូ​បាវ​ចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល … នូវ​ឧបោសថកម្ម …
ថយ | ទំព័រទី ១៦១ | បន្ទាប់