គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ … ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ។
 [១៨៦] អរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អរូ​បាវ​ចរ​ក្ខន្ធ១ ជា​វិបាក នូវ​ខន្ធ២ … គឺ​បដិសន្ធិ។ នអរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ។ នអរូបាវចរ​ធម៌ អា​ស្រ័យ​នូវ​នអរូបាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នអរូ​បាវ​ចរ​ក្ខន្ធ១ នូវ​ខន្ធ២ … ដរាបដល់​ពួក​អសញ្ញ​សត្វ។ នអរូបាវចរ​ធម៌ អាស្រ័យ​នូវ​អរូបាវចរ​ធម៌​ផង នូវ​នអរូបាវចរ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អរូ​បាវ​ចរ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
 [១៨៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ និ​ងន​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២
ថយ | ទំព័រទី ១៧៩ | បន្ទាប់