[២១៤] អនិយ្យានិកធម៌ អាស្រ័យ​នូវ​អនិយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អនិយ្យានិក​ក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ មហាភូត១ ដរាបដល់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ … ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២១៥] និយ្យានិកធម៌ អាស្រ័យ​នូវ​និយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​និយ្យានិកា​ធិប​តិ អាស្រ័យ​នូវ​ពួក​និយ្យានិក​ក្ខន្ធ។ អនិយ្យានិកធម៌ អាស្រ័យ​នូវ​អនិយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អនិយ្យានិក​ក្ខន្ធ១ នូវ​ខន្ធ២ … គឺ​បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្វ បណ្ឌិត​គប្បី​ធ្វើ។ … ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ និ​ងន​អញ្ញមញ្ញ​ប្ប​ច្ច័​យ។បេ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់