ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់​វារៈ២ក្រៅ​នេះ​ក្តី សហជាត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។

បច្ចយ​វារៈ


 [២១៨] និយ្យានិកធម៌ ពឹងផ្អែក​នឹង​និយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ បាន​ដល់​វារៈ៣ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ អនិយ្យានិកធម៌ ពឹងផ្អែក​នឹង​អនិយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អនិយ្យានិក​ក្ខន្ធ១ ដរាបដល់​ពួក​មហាភូត​ខាងក្នុង ពួក​អនិយ្យានិក​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ និយ្យានិកធម៌ ពឹងផ្អែក​នឹង​អនិយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​និយ្យានិក​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ និយ្យានិកធម៌​ក្តី អនិយ្យានិកធម៌​ក្តី ពឹងផ្អែក​នឹង​អនិយ្យានិកធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​និយ្យានិក​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។ និយ្យានិកធម៌ ពឹងផ្អែក​នឹង​និយ្យានិកធម៌​ផង នឹង​អនិយ្យានិកធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​និយ្យានិក​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។
ថយ | ទំព័រទី ២០១ | បន្ទាប់