សរណ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៥៣] សរណធម៌ អាស្រ័យ​នូវ​សរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​សរ​ណក្ខន្ធ១ នូវ​ខន្ធ២…។ បញ្ហា​ទាំង៥ ដូចគ្នានឹង​អរូបាវចរ​ទុ​កៈ ដូចគ្នានឹង​អនុលោម​ប្ប​ដិ​ច្ច​វារៈ​ដែរ។
 [២៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២៥៥] សរណធម៌ អាស្រ័យ​នូវ​សរណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ អរ​ណធម៌ (ធម៌​មិនមែន​ជាស​ត្រូវ) អាស្រ័យ​នូវ​អរ​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អរ​ណក្ខន្ធ១ ជា​អហេតុកៈ គឺ​អហេតុកប្បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្ត។
 [២៥៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២២៧ | បន្ទាប់