ត្រេកអរ រីករាយ នឹង​ពួក​ខន្ធ​ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ​ផង នឹង​មោហៈ​ផង រាគៈ​ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​អំពើនោះ ឧទ្ធច្ចៈ … ទោមនស្ស ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ កើតឡើង។ នភា​វនា​យបហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ នៃ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌​ផង នៃ​នភា​វនា​យបហា​តព្វ​ហេតុ​កធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ចក្ខុ … នូវ​វត្ថុ … ពួក​ខន្ធ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ​ជា​នភា​វនា​យបហា​តព្វ​ហេតុ​កៈ​ផង នូវ​មោហៈ​ផង។ វារៈ​ទាំង៣ ដែល​មាន​ឃដ​នៈ​ជា​អារម្មណ៍ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។
 [៣៧] ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ជា​បច្ច័យ​នៃ​ភាវ​នាយ​បហា​តព្វ​ហេតុ​កធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​រាគៈ ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព។បេ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ ជា​ភាវ​នាយ​បហា​តព្វ​ហេតុ​កៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិប​តិ​ប្ប​ច័្ចយ។
ថយ | ទំព័រទី ៣៥ | បន្ទាប់