អវិតក្កធម៌ អាស្រ័យនូវសវិតក្កធម៌ផង នូវអវិតក្កធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសវិតក្កក្ខន្ធផង នូវវិតក្កៈផង នូវពួកមហាភូតផង កដត្តារូប អាស្រ័យនូវពួកសវិតក្កក្ខន្ធផង នូវវិតក្កៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសនិ្ធ វិតក្កៈ អាស្រ័យនូវពួកសវិតក្កក្ខន្ធផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី អាស្រ័យនូវសវិតក្កធម៌ផង នូវអវិតក្កធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសវិតក្កក្ខន្ធ១ផង នូវវិតក្កៈផង នូវខន្ធ២ … ខន្ធ៣ អាស្រ័យនូវសវិតក្កក្ខន្ធ១ផង នូវវិតក្កៈផង នូវខន្ធ២ …ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសវិតក្កក្ខន្ធផង នូវវិតក្កៈផង នូវពួកមហាភូតផង ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវសវិតក្កក្ខន្ធ១ផង នូវវិតក្កៈផង នូវខន្ធ២ … ខន្ធ៣ អាស្រ័យនូវសវិតក្កក្ខន្ធ១ផង នូវវិតក្កៈផង ក្នុងខណៈនៃបដិសនិ្ធ នូវខន្ធ២ … កដត្តារូប អាស្រ័យនូវពួកសវិតក្កក្ខន្ធផង នូវវិតក្កៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យនូវសវិតក្កក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ សេចក្តីបំប្រួញ។