មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​វិតក្កៈ។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី អាស្រ័យ​នូវ​អវិតក្ក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ ប្រហែលគ្នា​នឹង​ហេតុ​ប្ប​ច្ច័​យដែរ បណ្ឌិត​គប្បី​កំណត់​ថា ជា​អហេតុកៈ​ផង​ចុះ។ សវិ​តក្ក​ធម៌ អាស្រ័យ​នូវ​សវិ​តក្ក​ធម៌​ផង នូវ​អវិតក្ក​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ ជា​អហេតុកៈ​ផង នូវ​វិតក្កៈ​ផង នូវ​ខន្ធ២ … ខន្ធ៣ អាស្រ័យ​នូវ​អវិត​ក្ក​ក្ខន្ធ១ផង នូវ​វិតក្កៈ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២ …ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វត្ថុ​ផង នូវ​វិតក្កៈ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២ … មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ​ផង នូវ​វិតក្កៈ​ផង។ បញ្ហា​ទាំង២ដ៏​សេស ប្រហែលគ្នា​នឹង​ហេតុ​ប្ប​ច្ច័​យដែរ មិន​ប្លែក​គ្នា​ទេ បណ្ឌិត​គប្បី​កំណត់​ថា ជា​អហេតុកៈ​ផង​ចុះ។
 [៤៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣។បេ។ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១
ថយ | ទំព័រទី ៤៥ | បន្ទាប់