ប្រហែលគ្នា​នឹង​ក្នុង​បវត្តិកាល​ដែរ។ សវិ​តក្ក​ធម៌ ពឹងផ្អែក​នឹង​សវិ​តក្ក​ធម៌​ផង នឹង​អវិតក្ក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​សវិ​តក្ក​ក្ខន្ធ១ផង នឹង​វិតក្កៈ​ផង នឹង​ខន្ធ២… ខន្ធ៣ ពឹងផ្អែក​នឹង​សវិ​តក្ក​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… (បញ្ហា) ២ បណ្ឌិត​គប្បី​ធ្វើ​ក្នុង​ខណៈ​នៃ​បដិសន្ធិ។ អវិតក្ក​ធម៌ ពឹងផ្អែក​នឹង​សវិ​តក្ក​ធម៌​ផង នឹង​អវិតក្ក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នឹង​វិតក្កៈ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នឹង​វិតក្ក​ធម៌​ផង នឹង​ពួក​មហាភូត​ផង វិតក្កៈ ពឹងផ្អែក​នឹង​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នឹង​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​… មាន​វារៈ៣ ក្នុង​បដិសន្ធិ​កាល។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី ពឹងផ្អែក​នឹង​សវិ​តក្ក​ធម៌​ផង នឹង​អវិតក្ក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​សវិ​តក្ក​ក្ខន្ធ១ផង នឹង​វិតក្កៈ​ផង នឹង​ខន្ធ២… ខន្ធ៣ ពឹងផ្អែក​នឹង​សវិ​តក្ក​ក្ខន្ធ១ផង នឹង​វិតក្កៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នឹង​វិតក្កៈ​ផង នឹង​ពួក​មហាភូត​ផង ខន្ធ៣ក្តី វិតក្កៈ​ក្តី ពឹងផ្អែក​នឹង​សវិ​តក្ក​ក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
ថយ | ទំព័រទី ៤៨ | បន្ទាប់