សប្បី​តិក​ធម៌​ក្តី អប្បី​តិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​អប្បី​តិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សប្បី​តិក​ធម៌​ក្តី អប្បី​តិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​សប្បី​តិក​ធម៌​ផង នៃ​អប្បី​តិក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ការរាប់​នូវ​បច្ច​នី​យវិភង្គ ប្រហែលគ្នា​នឹង​សវិ​តក្ក​ទុ​កៈ ប្រសិនបើ​មិន​សម​ទេ បណ្ឌិត​គប្បី​ពិចារណា ចំពោះ​អនុលោម​នេះ ហើយ​រាប់​ចុះ។ ការរាប់​ទាំង២យ៉ាង​ក្រៅ​នេះ បណ្ឌិត​គប្បី​រាប់​ផង​ចុះ។

ចប់​សប្បី​តិក​ទុ​កៈ។


បីតិ​សហគត​ទុ​កៈ
បដិ​ច្ច​វារៈ


 [៩១] ធម៌​ដែល​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​បីតិ … នូវ​ខន្ធ២…។ បីតិ​សហគត​ទុ​កៈ ប្រហែលគ្នា​នឹង​សប្បី​តិក​ទុ​កៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ មិន​មានការ​ធើ្វ​ផ្សេងៗគ្នា​ទេ អាម​សនៈ ក៏​មិន​មាន​ផ្សេងគ្នា​ដែរ។

ចប់ បីតិ​សហគត​ទុ​កៈ។

ថយ | ទំព័រទី ៩៦ | បន្ទាប់