ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់​ទាំង២យ៉ាង​ក្រៅ​នេះ យ៉ាងនេះ​ឯង។ ឯសហជាត​វារៈ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ បវត្តិ​ក្តី បដិសន្ធិ​ក្តី ក្នុង​បច្ចយ​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដូចជា​ក្នុង​សប្បី​តិក​ទុក​ប្ប​ច្ច​យវារ​ប្ប​ច្ច​នីយៈ ឯវត្ថុ ក្នុង​បវត្តិកាល បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដូចជា​ក្នុង​សប្បី​តិក​ទុ​កៈ មាន​មោហៈ​តែមួយគត់។ និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើឲ្យ​ដូច​ជា​សប្បី​តិក​ទុ​កៈ​ចុះ។
បញ្ហា​វារៈ
 [៩៦] សុខ​សហគត​ធម៌ ជា​បច្ច័យ​នៃ​សុខ​សហគត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។ ក្នុង​អារម្មណ​ប្ប​ច្ច័​យក្តី ក្នុង​អធិបតិ​ប្ប​ច្ច័​យក្តី ប្រហែលគ្នា​នឹង​សប្បី​តិក​ទុ​កៈ​ដែរ មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា តែ​ត្រង់​ពាក្យ​ថា​សុខៈ។
 [៩៧] សុខ​សហគត​ធម៌ ជា​បច្ច័យ​នៃ​សុខ​សហគត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​សុខ​សហ​គតក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​សុខ​សហ​គតក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​សុខ​សហ​គតក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​នសុខ​សហគត​ធម៌​ក្រោយ។
ថយ | ទំព័រទី ៩៩ | បន្ទាប់