បញ្ហាវារៈ
[៥២៦] នេវសេក្ខានាសេក្ខធម៌ ជាហេតុ ជាបច្ច័យនៃនេវសេក្ខានាសេក្ខធម៌ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៥២៧] នេវសេក្ខានាសេក្ខធម៌ ជាហេតុ ជាបច្ច័យនៃនេវសេក្ខានាសេក្ខធម៌ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៥២៨] នេវសេក្ខានាសេក្ខធម៌ ជាហេតុ ជាបច្ច័យនៃនេវសេក្ខានាសេក្ខធម៌ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៩។
[៥២៩] នេវសេក្ខានាសេក្ខធម៌ មិនមែនជាហេតុ ជាបច្ច័យ នៃនេវសេក្ខានាសេក្ខធម៌ មិនមែនជាហេតុ ដោយបុរេជាតប្បច្ច័យ។
[៥៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣