អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកអតីតារម្មណត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
[៧៨២] ធម៌ជាអនាគតារម្មណ៍(១) (ធម៌មានអារម្មណ៍ជាអនាគត) ជាហេតុ អាស្រ័យនូវធម៌ជាអនាគតារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអនាគតារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអនាគតារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអនាគតារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអនាគតារម្មណ៍ ជាហេតុផង នូវធម៌ជាអនាគតារម្មណ៍ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៧៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
បដិច្ចវារៈ

(១) ចិត្តុប្បាទ១០ ជាកាមាវចរកុសលវិបាក មនោវិញ្ញាណធាតុ ជាអកុសលវិបាក ប្រកបដោយឧបេក្ខា កិរិយាអហេតុកមនោវិញ្ញាណធាតុ ប្រកបដោយសោមនស្ស។