អភិធម្មបិដក
បដ្ឋាន ទ្វា​ទសម​ភាគ
អនុលោម​ទុក​ត្តិ​កប្ប​ដ្ឋាន


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ អង្គ​នោះ។


ហេតុ​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១] កុសលធម៌​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ជាហេតុ​ក្តី កុសលធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​កុសលធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ជាហេតុ​ក្តី កុសលធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌​ជាហេតុ​ផង នូវ​កុសលធម៌​មិនមែន​ជាហេតុ​ផង
ទំព័រទី ១ | បន្ទាប់