អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​បីតិ​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [៣៤៦] ធម៌​ច្រឡំ​ដោយ​ឧបេក្ខា ជាហេតុ អាស្រ័យ​នូវ​ធម៌​ច្រឡំ​ដោយ​ឧបេក្ខា ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ច្រឡំ​ដោយ​ឧបេក្ខា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ច្រឡំ​ដោយ​ឧបេក្ខា មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ច្រឡំ​ដោយ​ឧបេក្ខា ជាហេតុ អាស្រ័យ​នូវ​ធម៌​ច្រឡំ​ដោយ​ឧបេក្ខា ជាហេតុ​ផង នូវ​ធម៌​ច្រឡំ​ដោយ​ឧបេក្ខា មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៤៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៤៨] ធម៌​ច្រឡំ​ដោយ​ឧបេក្ខា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ច្រឡំ​ដោយ​ឧបេក្ខា មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ១០០ | បន្ទាប់