ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ​ផង នូវ​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៦៥] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៣៦៦] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៦៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៦៨] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៦៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១០៤ | បន្ទាប់