[៣៧៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៧៥] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៧៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​ទស្សន​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់ យ៉ាងនោះ​ដែរ។
 [៣៧៧] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ជាហេតុ​ផង នូវ​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៧៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១០៦ | បន្ទាប់