ហេតុ​ទុ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤០៥] ធម៌​មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ​ផង នូវ​ធម៌​មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤០៧] ធម៌​មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ មានហេតុ​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
 [៤០៨] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ១១៣ | បន្ទាប់