[៤៩៩] សេក្ខ​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​សេក្ខ​ធម៌​ជាហេតុ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥០០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៥០១] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥០២] ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​សេក្ខ​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [៥០៣] អសេក្ខ​ធម៌​ជាហេតុ អាស្រ័យ​នូវ​អសេក្ខ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អសេក្ខ​ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​អសេក្ខ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អសេក្ខ​ធម៌​ជាហេតុ អាស្រ័យ​នូវ​អសេក្ខ​ធម៌​ជាហេតុ​ផង នូវ​អសេក្ខ​ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៥០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ១៣៤ | បន្ទាប់