ហេតុទុកបរិត្តត្តិកៈ
បដិច្ចវារៈ
[៥៣៥] ធម៌មានសភាពតូច(១) ជាហេតុ អាស្រ័យនូវធម៌មានសភាពតូចជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានសភាពតូចមិនមែនជាហេតុ អាស្រ័យនូវធម៌ មានសភាពតូចមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានសភាពតូចជាហេតុ អាស្រ័យនូវធម៌មានសភាពតូចជាហេតុផង នូវធម៌មានសភាពតូច មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៥៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៥៣៧] ធម៌មានសភាពតូច មិនមែនជាហេតុ អាស្រ័យនូវធម៌មានសភាពតូច មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ ធម៌មានសភាពតូចជាហេតុ អាស្រ័យនូវធម៌មានសភាពតូចមិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៥៣៨] ធម៌មានសភាតូចមិនមែនជាហេតុ អាស្រ័យនូវធម៌មានសភាពតូចជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
(១) កាមាវចរកុសល អកុសល កាមាវចរវិបាកទាំងអស់ កាមាវចរកិរិយាព្យាក្រឹត រួមទាំងអស់។