[៥៦១] ធម៌​មាន​សភាព​ធំ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មាន​សភាព​ធំ​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥៦២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៥៦៣] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ​យ៉ាងណា (ក្នុង​ហេតុ​ទុក​បរិត្ត​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [៥៦៥] ធម៌​មាន​ប្រមាណ​មិនបាន(១) ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​ប្រមាណ​មិនបាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​ប្រមាណ​មិនបាន​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​ប្រមាណ​មិនបាន​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​ប្រមាណ​មិនបានជា​ហេតុ អាស្រ័យ​នូវ​ធម៌​មាន​ប្រមាណ​មិនបាន ជាហេតុ​ផង នូវ​ធម៌​មាន​ប្រមាណ​មិនបាន​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
(១) មគ្គ៤ ផល៤ និព្វាន។
ថយ | ទំព័រទី ១៤៨ | បន្ទាប់